នាព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣លោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ចូលរួមកិច្ចប្រជុំបូកសរុបការអនុវត្តការងាររបស់គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តរយៈពេល ៩ខែ និងលើកទិសដៅអនុវត្តការងារបន្ត ក្រោមអធិបតី ភាពរបស់ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលប្រជុំសាលាខេត្តតាកែវ។